សកម្មភាពយុទ្ធនាការ មម្ើលថែកម្មករ ថែទាំអ្នកសាងសង់របស់ក្កុម្ហ ុន ឆាយណា មរ៉េលមេ អ្ឺមបន ខនស្រសាតាក់សិន ក្រុប

释放双眼,带上耳机,听听看~!
ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិ  ៉១ ឧសភា ៉ នេះ ក្រុមការងារគម្រោងសណ្ឋាគារលំដាប់ផ្កាយ៥ក្នុងក្រុងព្រះសីហនុ Peninsula Integrated Resort សាងសង់ដោយក្រុមហ៊ុន ឆាយណា រ៉េលវេ អឺបេន ខនស្រ្តាក់សិន គ្រុប (China Railway Urban Construction Group) រួមជាមួយសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ និងមន្ទីរពេទ្យកាកបាទក្រហម បានរួមគ្នារៀបចំកម្មវិធីសកម្មភាពសប្បុរសធម៌   ៉ ជំនោរត្រជាក់ ១ ឧសភា  ៉ ដើម្បីទៅសួរសុខទុក្ខកម្មករសំណង់ចិន និងខ្មែរ ជាង ២០០នាក់ ដែលកំពុងធ្វើការនៅជួរមុខ។

ក្នុងឱកាសនោះ លោក Liang Qingliang ប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ បានសម្តែងនូវការគោរពយ៉ាងស្មោះស្ម័គ្របំផុតចំពោះកម្មករចិន និងខ្មែរ ដែលបានខិតខំធ្វើការ ហើយសង្ឃឹមថា យុទ្ធនាការនេះអាចជួយជម្រុញមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា អោយកាន់តែស្អិតរមួតទ្វេរឡើង។ បន្ទាប់មក លោកប្រធានមន្ទីរពេទ្យកាកបាទក្រហម បានពន្យល់ដល់កម្មករទាំងអស់ នូវចំណេះដឹងផ្នែកវេជ្ជសាស្ត្រ ស្តីពីការការពារជំងឺគ្រុនក្តៅ និងវិធានការបញ្ចុះកំដៅនារដូវប្រាំង ព្រមទាំងបានណែនាំគ្រប់គ្នា កុំឱ្យផឹកទឹកត្រជាក់ប្រញាប់ប្រញាល់ខ្លាំងផងដែរ។ លើសពីនេះទៅទៀត លោកក៏បានពន្យល់លម្អិតអំពីវិធានការឆ្លើយតបបន្ទាន់ចំពោះជំងឺគ្រុនក្តៅភ្លាមៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងសមត្ថភាពក្នុងការការពារជំងឺគ្រុនក្តៅ របស់ពួកគេក្រោមអាកាសធាតុក្តៅបែបនេះ ។

សកម្មភាពយុទ្ធនាការ មម្ើលថែកម្មករ ថែទាំអ្នកសាងសង់របស់ក្កុម្ហ ុន ឆាយណា មរ៉េលមេ អ្ឺមបន ខនស្រសាតាក់សិន ក្រុប

ក្រុមការងារគម្រោងបានចែកអំណោយបង្ការជំងឺគ្រុនក្តៅ ដូចជាតែត្រជាក់ ឪឡឹក និងថ្នាំសង្កូវផ្សេងៗ ទៅដល់កម្មករទាំងអស់ ហើយក្នុងពេលកំពុងចែកអំណោយជូនពួកគេ ក្រុមការងារក៏បានក្រើនរំលឹកពួកគេឱ្យយកចិត្តទុកដាក់លើការការពារជំងឺគ្រុនក្តៅ និងវិធានការបញ្ចុះកំដៅនៅកន្លែងធ្វើការ ចាត់វិធានការការពារ និងប្រគល់ជូនខិត្តប័ណ្ណផ្សព្វផ្សាយស្តីពីការការពារជំងឺគ្រុនក្តៅ និងវិធានការបញ្ចុះកំដៅ ទៅដល់ដៃកម្មករផ្ទាល់។ កម្មករ​ទាំងអស់ទទួលយកអំណោយ ​ដោយ​ស្នាម​ញញឹម​ ​​ និង​ទឹក​មុខ​ដ៏សប្បាយរីករាយ។

ក្រោយពីបញ្ចប់យុទ្ធនាការនេះ ប្រធានគ្រប់គ្រងគម្រោង លោក Fang Jian បាននិយាយថា  ៉តាមរយៈសកម្មភាពយុទ្ធនាការ  ៉ជំនោរត្រជាក់  ៉ នេះ យើងមានអារម្មណ៍ថា ទទួលបានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន និងមន្ទីរពេទ្យកាកបាទក្រហមនៅខេត្តព្រះសីហនុ។ សកម្មភាពយុទ្ធនាការ  ៉ជំនោរត្រជាក់  ៉នេះ មិនត្រឹមតែជាការចែកជូនអំណោយប៉ុណ្ណោះទេ តែក៏ជាការពាំនាំនូវទឹកចិត្តបារម្ភយកចិត្តទុកដាក់ទៅដល់កម្មករទាំងអស់ផងដែរ ដែលនេះជាការលើកទឹកចិត្តដល់ពួកយើងនៅក្នុងការសាងសង់ជាបន្តបន្ទាប់នៃគម្រោងនេះ ដោយយើងនឹងឈរលើបុព្វហេតុតែមួយ ហើយខិតខំដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការសាងសង់ក្រុងព្រះសីហនុ  ៉។

សកម្មភាពយុទ្ធនាការ មម្ើលថែកម្មករ ថែទាំអ្នកសាងសង់របស់ក្កុម្ហ ុន ឆាយណា មរ៉េលមេ អ្ឺមបន ខនស្រសាតាក់សិន ក្រុប

ជាក់ស្ដែង ប្រទេសកម្ពុជានាពេលនេះបានចូលដល់រដូវក្តៅហើយ ក្រុមការងារគម្រោងបានកែសម្រួលម៉ោងធ្វើការឱ្យទាន់ពេលវេលា តាមគោលការណ៍  ៉ចូលធ្វើការពេលព្រឹក សម្រាកពេលថ្ងៃត្រង់ និងចេញពីធ្វើការពេលល្ងាច ៉ ដោយធានានូវវឌ្ឍនភាពនៃការសាងសង់ និងជៀសវាងការធ្វើការក្នុងអំឡុងពេលដែលមានសីតុណ្ហភាពខ្ពស់។ ក្នុងពេលជាមួយគ្នានេះ ពួកយើងក៏បានពង្រឹងការអប់រំសុវត្ថិភាព និងការផ្សព្វផ្សាយស្តីពីការការពារជំងឺគ្រុនក្តៅ និងវិធានការបញ្ចុះកំដៅ ទៅដល់បុគ្គលិកការងារនិងកម្មករទាំងអស់ ដើម្បីធានាសុវត្ថិភាពការសាងសង់គម្រោង និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់បុគ្គលិកកម្មករទាំងអស់ផងដែរ។

សកម្មភាពយុទ្ធនាការ មម្ើលថែកម្មករ ថែទាំអ្នកសាងសង់របស់ក្កុម្ហ ុន ឆាយណា មរ៉េលមេ អ្ឺមបន ខនស្រសាតាក់សិន ក្រុប

(Liu Yusong, Chen Kun)

សេចក្តីថ្លែងការណ៍៖ អត្ថបទទាំងអស់នៅលើគេហទំព័រនេះ គឺជាការបោះពុម្ពផ្សាយដើមដោយវេទិការបស់យើង។ បុគ្គល ឬស្ថាប័នណាមួយត្រូវបានហាមឃាត់មិនឱ្យចម្លង លួច ប្រមូល ឬចេញផ្សាយខ្លឹមសារនៃគេហទំព័រនេះនៅលើគេហទំព័រ សៀវភៅ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដោយមិនទទួលបានការអនុញ្ញាតជាមុនពីយើង។ ប្រសិនបើខ្លឹមសារណាមួយនៅលើគេហទំព័រនេះរំលោភលើសិទ្ធិរបស់អ្នកនិពន្ធដើម សូមទាក់ទងមកយើងខ្ញុំសម្រាប់ការដោះស្រាយ។

声明:本站所有文章,如无特殊说明或标注,均为本站原创发布。任何个人或组织,在未征得本站同意时,禁止复制、盗用、采集、发布本站内容到任何网站、书籍等各类媒体平台。如若本站内容侵犯了原著者的合法权益,可联系我们进行处理。

Statement: Unless otherwise specified or noted, all articles on this site are original publications by our platform. Any individual or organization is prohibited from copying, stealing, collecting, or publishing the content of this site on any website, book, or other media platform without obtaining prior permission from us. If any content on this site infringes upon the legitimate rights of the original author, please contact us for resolution.

给TA打赏
共{{data.count}}人
人已打赏
官方资讯观点发布

[街访说]警惕诺如病毒的感染侵害

2024-5-7 10:19:16

Hi News矩阵国家战略官方资讯

欢迎中国海军军舰即将访柬(国际信号旗篇)

2024-5-10 2:57:01

0 条回复 A文章作者 M管理员
    暂无讨论,说说你的看法吧
个人中心
购物车
优惠劵
今日签到
有新私信 私信列表
搜索